ជាទូទៅយើងឃើញថា នៅដើមរដូវវស្សានេះ បើទោះបីជាស្ថានភាពទឹកភ្លៀងមានកម្រិតទាបធៀបទៅឆ្នាំមុន និងរាយប៉ាយមិនស្មើនៅក្នុងតំបន់មួយចំនួនតាមរាជធានី ខេត្តនៅទូទាំងប្រទេស ក៏ល្បឿនការងារបង្កបង្កើនផល នៅដើមរដូវវស្សាឆ្នាំ២០២៣នេះ មានភាពលឿនជាងឆ្នាំមុនដោយសម្រេចបាន ៥៣,៧៣ ភាគរយ ធៀបនឹងផែនការដាំដុះ និងមានកំណើនប្រមាណ ២៤,៥៥ ភាគរយ ធៀបនឹងឆ្នាំមុនក្នុងរយះពេលដូចគ្នា។ ចំពោះដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មមានកំណើនប្រមាណ ១២,៨២ ភាគរយផងដែរ ។
ទន្ទឹមនឹងនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានវិធានការបន្តជំនួញ ការអប់រំណែនាំដល់ប្រជាកសិករខិតខំបង្ករបង្កើនផលបន្ថែមទៀតលើការថែទាំដំណាំស្រូវ ប្រាំង ក៏ដូចជាដំណាំផ្សេងៗទៀត នៅទីកន្លែងដែលមានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់ និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ពិសេសត្រូវយកចិត្តទុកដាក់ ជំរុញការធ្វើកសិកម្មចម្រុះ សមស្របតាមលក្ខណៈបច្ចេកទេស ព្រមទាំងចូលរួមចាត់វិធានការថែរក្សាទឹកទុក នៅក្នុង រដូវប្រាំងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក - លទ្ធផលភ្ជួររាស់រៀបចំដីសម្រេចបានចំនួន ២ ២៤៧ ២៨២ហ.ត ក្នុងនោះ ភ្ជួររាស់ដោយគោក្របីមានចំនួន ១ ០៥៨ហ.ត ស្មើនឹង ០,០៥% និងដោយគ្រឿងយន្តចំនួន ២ ២៤៦ ២២៤ហ.ត ស្មើនឹង ៩៩,៩៥% លើសឆ្នាំមុនចំនួន ២៨៥ ៣២៨ហ.ត។
ខ - សាបបានសរុបចំនួន ៦ ៨២៤ហ.ត តិចជាងឆ្នាំមុន ១ ១០៩ហ.ត។
គ - ស្ទូង និងព្រោះសម្រេចបានចំនួន ២ ១៦៨ ៦២២ហ.ត ស្មើនឹង ៨២,២៨% នៃផែនការ ២ ៦៣៥ ៧០០ហ.ត លើសឆ្នាំមុនចំនួន ៣៣២ ០៣៨ហ.ត និងស្រូវតាមប្រភេទរួមមាន៖
ប្រភេទស្រូវ | ផែនការ | អនុវត្តបាន២០២៣ | ធៀបផែនការ | អនុវត្តបាន២០២២ | ប្រៀបធៀបឆ្នាំ២០២២ (កើន/ថយ) |
---|---|---|---|---|---|
ស្រូវស្រាល | 837,467 | 763,308 | 91.14% | 691,589 | 10.37% |
ស្រូវកណ្ដាល | 1,312,146 | 1,008,559 | 76.86% | 791,049 | 27.50% |
ស្រូវធ្ងន់ | 441,952 | 361,276 | 81.75% | 326,281 | 10.73% |
ស្រូវចម្ការ | 17,518 | 15,987 | 91.26% | 14,569 | 9.73% |
ស្រូវឡើងទឹក | 26,617 | 19,492 | 73.23% | 13,096 | 48.84% |
សរុប | 2,635,700 | 2,168,622 | 82.28% | 1,836,584 | 18.08% |
ក - ផ្ទៃដីដាំដុះដំណំាសាកវប្បកម្ម (ពោតស ដំឡូងជ្វា បន្លែគ្រប់មុខ ម្ទេស និងឪឡឹក) អនុវត្ដបានចំនួន ៣២ ៨៩៤ហ.ត ស្មើនឹង ៦១,៧៣% នៃផែនការ ៥៣ ២៨៨ហ.ត លើសឆ្នាំមុន ៧១ហ.ត។
ខ - ផ្ទៃដីដាំដុះដំណំាឧស្សាហកម្ម (ពោតក្រហម ដំឡូងមី សណ្តែកបាយ សណ្តែកដី សណ្តែកសៀង ល្ង អំពៅ ក្រចៅ ថ្នាំជក់ និងឈូក) អនុវត្ដបានចំនួន ៦៦១ ៩០១ហ.ត ស្មើនឹង ៧៩,៣១% នៃផែនការ ៨៣៤ ៦០០ ហ.ត តិចជាងឆ្នាំមុន ៦ ៣៤៧ហ.ត។
ប្រភេទដំណាំ | ផែនការ | អនុវត្តបាន ២០២៣ | ធៀបផែនការ | អនុវត្តបាន ២០២២ | ប្រៀបធៀបឆ្នាំ២០២២ (កើន/ថយ) |
---|---|---|---|---|---|
សាកវប្បកម្ម | 53,288 | 32,894 | 61.73% | 32,823 | 0.22% |
ឧស្សាហកម្ម | 834,600 | 661,901 | 79.31% | 668,248 | -0.95% |
សរុប | 887,888 | 694,795 | 78.25% | 701,071 | -0.90% |
ផលិតផល/Commodity | ឯកតា/Unit | 02-07-2023 | 09-07-2023 | បម្រែបម្រួល/Diff | ធញ្ញជាតិ/CEREALS |
---|---|---|---|---|
ស្រូវចម្រុះ/Paddy (Mix) | Kg | 1,036៛ | 1,114៛ | 7% |
ស្រូវអ៊ីអ៊ែរ/Paddy (IR) | Kg | 1,010៛ | 1,038៛ | 3% |
ស្រូវផ្ការំដួល/Paddy (Phkar Romdoul) | Kg | 1,228៛ | 1,145៛ | -7% |
ស្រូវផ្កាម្លិះ/Paddy(Phkar Mlis) | Kg | 1,158៛ | 1,237៛ | 6% |
អង្ករចំរុះ/Rice (Mix) | Kg | 2,060៛ | 1,986៛ | 5% |
អង្ករអ៊ីអ៊ែរ/Rice (IR) | Kg | 1,906៛ | 1,928៛ | 1% |
អង្ករផ្ការំដួល/Rice(Phka Romdoul) | Kg | 2,821៛ | 2,838៛ | 1% |
អង្ករផ្កាម្លិះ/Rice(Phka Mlis) | Kg | 2,817៛ | 2,813៛ | 0% |
ពោតក្រហម/Maize (Yellow) | Kg | 1,200៛ | 1,100៛ | -9% |
ម្រេចលេខ ១/Black Pepper No. 1 | Kg | 33,000៛ | 32,000៛ | -3% |
ស្វាយចន្ទី/Cashew Nut | Kg | 5,000៛ | - | - |
សណ្តែកបាយ/Mung Bean | Kg | 5,370៛ | 5,667៛ | 5% | បន្លែ/VEGETABLE |
ឆៃថាវ/Beet | Kg | 2,342៛ | 2,444៛ | 4% |
ស្ពៃក្តោប/Cabbage | Kg | 2,834៛ | 2,979៛ | 5% |
ត្រសក់/Cucumber | Kg | 1,900៛ | 1,942៛ | 2% |
សាលាដ៏/Lettuce | Kg | 3,983៛ | 4,279៛ | 7% |
ប៉េងប៉ោះ/Tomatoes | Kg | 3,186៛ | 3,189៛ | 0% |
សណ្តែកគួរ/Long Bean | Kg | 3,822៛ | 4,100៛ | 7% |
ដំឡូងមីស្រស់/Cassava (Fresh) | Kg | 353៛ | 353៛ | 0% |
ដំឡូងមីស្ងួត/Cassava(Dry) | Kg | 757៛ | 757៛ | 0% | ត្រី/FISH |
ត្រីឆ្តោររស់/Live Fish (Chhdor) | Kg | 16,500៛ | 17,000៛ | 3% |
ត្រីរ៉ស់រស់/Live Fish (Mud) | Kg | 12,550៛ | 12,000៛ | -5% |
ត្រីអណ្តែង/Cath Fish | Kg | 10,833៛ | 10,125៛ | -7% |
ត្រីប្រា/Pra Fish | Kg | 8,000៛ | 8,000៛ | 0% | សាច់/MEAT |
មាន់៣សាសន៍រស់/Hybreed Chicken | Kg | 10,316៛ | 9,607៛ | -7% |
មាន់សាច់រស់/Meat Chicken | Kg | 8,016៛ | 7,100៛ | -13% |
សាច់ជ្រូកចំហៀង/Carcass | R/Head | 12,857៛ | 12,227៛ | -5% |
ទារស់/Live Duck(Kab) | Kg | 13,417៛ | 11,909៛ | -13% |
ជ្រូករស់/Live Pig | Kg | 9,861៛ | 9,795៛ | -1% |
កូនជ្រូករស់/Live piglet | Kg | 197,333៛ | 192,222៛ | -3% | ជីគីមី ថ្នាំសម្លាប់សត្វល្អិត/FERTILIZER/PESTICIDE |
ជី ១៥.១៥.១៥ ថៃ/15.15.15 (Thai) | SAK | 166,000៛ | 169,000៛ | 2% |
ជី ១៨.៤៦.00 អាមេរិច/18.46.0(USA) | SAK | 148,750៛ | 172,500៛ | 14% |
ជី ដេ.អា.ប៉េ/D.A.P(USA) | SAK | 177,500៛ | 177,500៛ | 0% |
ជីអ៊ុយរ៉េ/Urea | SAK | 147,833៛ | 160,750៛ | 8% | ជីដំណាំផ្សេងៗទៀត/OTHER CROPS |
ជ័រកៅស៊ូស្ងួត (កំពង់ចាម)/Dry Rubber (Kampong Cham) | Kg | 4,500៛ | 4,500៛ | ០% |
ជ័រកៅស៊ូទឹក (កំពង់ចាម)/Rubber (Kampong Cham) | Kg | 2,500៛ | 2,500៛ | ០% |
យោងទៅតាមតារាងតម្លៃលក់ដុំសំខាន់ៗប្រចាំសប្តាហ៏ មានតម្លៃមួយចំនួនមានការប្រែប្រួលដូចជា៖ ស្រូវចម្រុះ៖ កើនឡើងចំនួន៧% ពោតក្រហម៖ ធ្លាក់ចុះចំនួន៩% សាលាដ៏៖ កើនឡើងចំនួន៧% សណ្តែកគួរ៖ កើនឡើងចំនួន៧% ត្រីរ៉ស់រស់៖ ធ្លាក់ចុះចំនួន៥% ត្រីអណ្តែង៖ ធ្លាក់ចុះចំនួន៧% មាន់សាច់រស់៖ ធ្លាក់ចុះចំនួន១៣% ទារស់៖ ធ្លាក់ចុះចំនួន១៣% សាច់ជ្រូកចំហៀង ជី ១៨.៤៦.00 អាមេរិច៖ កើនឡើងចំនួន១៤% ដោយធៀបនឹងតម្លៃសប្ដាហ៍មុន។
សម្រាប់ព័ត៌មានបន្ថែម៖
លេខទូរស័ព្ទ ៖ (855) 23 216 060
អ៊ីម៉ែល ៖ agrimarketinfo@gmail.com
រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣