Khmer | EN

ស្ថានភាពផលិតកម្ម និងតម្លៃទីផ្សារកសិផលសំខាន់ៗ


ស្ថានភាពផលិតកម្ម និងតម្លៃទីផ្សារកសិផលលក់ដុំ

ប្រចាំសប្តាហ៍ទី២ ខែកក្កដា ឆ្នាំ២០២៣

១. ស្ថានភាពទូទៅ

ជាទូទៅយើងឃើញថា នៅដើមរដូវវស្សានេះ បើទោះបីជាស្ថានភាពទឹកភ្លៀងមានកម្រិតទាបធៀបទៅឆ្នាំមុន និងរាយប៉ាយមិនស្មើនៅក្នុងតំបន់មួយចំនួនតាមរាជធានី ខេត្តនៅទូទាំងប្រទេស ក៏ល្បឿនការងារបង្កបង្កើនផល នៅដើមរដូវវស្សាឆ្នាំ២០២៣នេះ មានភាពលឿនជាងឆ្នាំមុនដោយសម្រេចបាន ៥៣,៧៣ ភាគរយ ធៀបនឹងផែនការដាំដុះ និងមានកំណើនប្រមាណ ២៤,៥៥ ភាគរយ ធៀបនឹងឆ្នាំមុនក្នុងរយះពេលដូចគ្នា។ ចំពោះដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មមានកំណើនប្រមាណ ១២,៨២ ភាគរយផងដែរ ។

ទន្ទឹមនឹងនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានវិធានការបន្តជំនួញ ការអប់រំណែនាំដល់ប្រជាកសិករខិតខំបង្ករបង្កើនផលបន្ថែមទៀតលើការថែទាំដំណាំស្រូវ ប្រាំង ក៏ដូចជាដំណាំផ្សេងៗទៀត នៅទីកន្លែងដែលមានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់ និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ពិសេសត្រូវយកចិត្តទុកដាក់ ជំរុញការធ្វើកសិកម្មចម្រុះ សមស្របតាមលក្ខណៈបច្ចេកទេស ព្រមទាំងចូលរួមចាត់វិធានការថែរក្សាទឹកទុក នៅក្នុង រដូវប្រាំងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

២. ល្បឿនការងារបង្កបង្កើនផលស្រូវរដូវស្សាឆ្នាំ២០២៣ (ដូចមានតារាងជូនភ្ជាប់)៖

ក - លទ្ធផលភ្ជួររាស់រៀបចំដីសម្រេចបានចំនួន ២ ២៤៧ ២៨២ហ.ត ក្នុងនោះ ភ្ជួររាស់ដោយគោក្របីមានចំនួន ១ ០៥៨ហ.ត ស្មើនឹង ០,០៥% និងដោយគ្រឿងយន្តចំនួន ២ ២៤៦ ២២៤ហ.ត ស្មើនឹង ៩៩,៩៥% លើសឆ្នាំមុនចំនួន ២៨៥ ៣២៨ហ.ត។

ខ - សាបបានសរុបចំនួន ៦ ៨២៤ហ.ត តិចជាងឆ្នាំមុន ១ ១០៩ហ.ត។

គ - ស្ទូង និងព្រោះសម្រេចបានចំនួន ២ ១៦៨ ៦២២ហ.ត ស្មើនឹង ៨២,២៨% នៃផែនការ ២ ៦៣៥ ៧០០ហ.ត លើសឆ្នាំមុនចំនួន ៣៣២ ០៣៨ហ.ត និងស្រូវតាមប្រភេទរួមមាន៖

​​ ​
ប្រភេទស្រូវ ផែនការ អនុវត្តបាន២០២៣ ធៀបផែនការ អនុវត្តបាន២០២២ប្រៀបធៀបឆ្នាំ២០២២ (កើន/ថយ)
ស្រូវស្រាល 837,467 763,308 91.14% 691,589 10.37%
ស្រូវកណ្ដាល 1,312,146 1,008,559 76.86% 791,049 27.50%
ស្រូវធ្ងន់ 441,952 361,276 81.75% 326,28110.73%
ស្រូវចម្ការ 17,518 15,987 91.26% 14,569 9.73%
ស្រូវឡើងទឹក 26,617 19,492 73.23% 13,096 48.84%
សរុប 2,635,700 2,168,622 82.28% 1,836,584 18.08%

៣. តារាងល្បឿនការងារបង្កបង្កើនផលដំណាំសាវកម្ម និងដំណាំឧស្សាកម្មរដូវវស្សាឆ្នាំ២០២៣

ក - ផ្ទៃដីដាំដុះដំណំាសាកវប្បកម្ម (ពោតស ដំឡូងជ្វា បន្លែគ្រប់មុខ ម្ទេស និងឪឡឹក) អនុវត្ដបានចំនួន ៣២ ៨៩៤ហ.ត ស្មើនឹង ៦១,៧៣% នៃផែនការ ៥៣ ២៨៨ហ.ត លើសឆ្នាំមុន ៧១ហ.ត។

ខ - ផ្ទៃដីដាំដុះដំណំាឧស្សាហកម្ម (ពោតក្រហម ដំឡូងមី សណ្តែកបាយ សណ្តែកដី សណ្តែកសៀង ល្ង អំពៅ ក្រចៅ ថ្នាំជក់ និងឈូក) អនុវត្ដបានចំនួន ៦៦១ ៩០១ហ.ត ស្មើនឹង ៧៩,៣១% នៃផែនការ ៨៣៤ ៦០០ ហ.ត តិចជាងឆ្នាំមុន ៦ ៣៤៧ហ.ត។

​ ​​​ ​
ប្រភេទដំណាំ ផែនការ អនុវត្តបាន ២០២៣ ធៀបផែនការ អនុវត្តបាន ២០២២ប្រៀបធៀបឆ្នាំ២០២២ (កើន/ថយ)
សាកវប្បកម្ម 53,288 32,894 61.73% 32,8230.22%
ឧស្សាហកម្ម 834,600 661,901 79.31% 668,248 -0.95%
សរុប 887,888 694,795 78.25% 701,071 -0.90%

៤. ស្ថានភាពតម្លៃកសិផលលក់ដុំ សប្ដាហ៍ទី២ ខែកក្កដា ឆ្នាំ២០២៣

ផលិតផល/Commodity ឯកតា/Unit 02-07-2023 09-07-2023 បម្រែបម្រួល/Diff
ធញ្ញជាតិ/CEREALS
ស្រូវចម្រុះ/Paddy (Mix) Kg 1,036៛ 1,114៛ 7%
ស្រូវអ៊ីអ៊ែរ/Paddy (IR) Kg 1,010៛ 1,038៛ 3%
ស្រូវផ្ការំដួល/Paddy (Phkar Romdoul) Kg 1,228៛ 1,145៛ -7%
ស្រូវផ្កាម្លិះ/Paddy(Phkar Mlis) Kg 1,158៛ 1,237៛ 6%
អង្ករចំរុះ/Rice (Mix) Kg 2,060៛ 1,986៛ 5%
អង្ករអ៊ីអ៊ែរ/Rice (IR) Kg 1,906៛ 1,928៛ 1%
អង្ករផ្ការំដួល/Rice(Phka Romdoul) Kg 2,821៛ 2,838៛ 1%
អង្ករផ្កាម្លិះ/Rice(Phka Mlis) Kg 2,817៛ 2,813៛ 0%
ពោតក្រហម/Maize (Yellow) Kg 1,200៛ 1,100៛ -9%
ម្រេចលេខ ១/Black Pepper No. 1 Kg 33,000៛ 32,000៛ -3%
ស្វាយចន្ទី/Cashew Nut Kg 5,000៛ - -
សណ្តែកបាយ/Mung Bean Kg 5,370៛ 5,667៛ 5%
បន្លែ/VEGETABLE
ឆៃថាវ/Beet Kg 2,342៛ 2,444៛ 4%
ស្ពៃក្តោប/Cabbage Kg 2,834៛ 2,979៛ 5%
ត្រសក់/Cucumber Kg 1,900៛ 1,942៛ 2%
សាលាដ៏/Lettuce Kg 3,983៛ 4,279៛ 7%
ប៉េងប៉ោះ/Tomatoes Kg 3,186៛ 3,189៛ 0%
សណ្តែកគួរ/Long Bean Kg 3,822៛ 4,100៛ 7%
ដំឡូងមីស្រស់/Cassava (Fresh) Kg 353៛ 353៛ 0%
ដំឡូងមីស្ងួត/Cassava(Dry) Kg 757៛ 757៛ 0%
ត្រី/FISH
ត្រីឆ្តោររស់/Live Fish (Chhdor) Kg 16,500៛ 17,000៛ 3%
ត្រីរ៉ស់រស់/Live Fish (Mud) Kg 12,550៛ 12,000៛ -5%
ត្រីអណ្តែង/Cath Fish Kg 10,833៛ 10,125៛ -7%
ត្រីប្រា/Pra Fish Kg 8,000៛ 8,000៛ 0%
សាច់/MEAT
មាន់៣សាសន៍រស់/Hybreed Chicken Kg 10,316៛ 9,607៛ -7%
មាន់សាច់រស់/Meat Chicken Kg 8,016៛ 7,100៛ -13%
សាច់ជ្រូកចំហៀង/Carcass R/Head 12,857៛ 12,227៛ -5%
ទារស់/Live Duck(Kab) Kg 13,417៛ 11,909៛ -13%
ជ្រូករស់/Live Pig Kg 9,861៛ 9,795៛ -1%
កូនជ្រូករស់/Live piglet Kg 197,333៛ 192,222៛ -3%
ជីគីមី ថ្នាំសម្លាប់សត្វល្អិត/FERTILIZER/PESTICIDE
ជី ១៥.១៥.១៥ ថៃ/15.15.15 (Thai) SAK 166,000៛ 169,000៛ 2%
ជី ១៨.៤៦.00 អាមេរិច/18.46.0(USA) SAK 148,750៛ 172,500៛ 14%
ជី ដេ.អា.ប៉េ/D.A.P(USA) SAK 177,500៛ 177,500៛ 0%
ជីអ៊ុយរ៉េ/Urea SAK 147,833៛ 160,750៛ 8%
ជីដំណាំផ្សេងៗទៀត/OTHER CROPS
ជ័រកៅស៊ូស្ងួត (កំពង់ចាម)/Dry Rubber (Kampong Cham) Kg 4,500៛ 4,500៛ ០%
ជ័រកៅស៊ូទឹក (កំពង់ចាម)/Rubber (Kampong Cham) Kg 2,500៛ 2,500៛ ០%

យោងទៅតាមតារាងតម្លៃលក់ដុំសំខាន់ៗប្រចាំសប្តាហ៏ មានតម្លៃមួយចំនួនមានការប្រែប្រួលដូចជា៖ ស្រូវចម្រុះ៖ កើនឡើងចំនួន៧% ពោតក្រហម៖ ធ្លាក់ចុះចំនួន៩% សាលាដ៏៖ កើនឡើងចំនួន៧% សណ្តែកគួរ៖ កើនឡើងចំនួន៧% ត្រីរ៉ស់រស់៖ ធ្លាក់ចុះចំនួន៥% ត្រីអណ្តែង៖ ធ្លាក់ចុះចំនួន៧% មាន់សាច់រស់៖ ធ្លាក់ចុះចំនួន១៣% ទារស់៖ ធ្លាក់ចុះចំនួន១៣% សាច់ជ្រូកចំហៀង ជី ១៨.៤៦.00 អាមេរិច៖ កើនឡើងចំនួន១៤% ដោយធៀបនឹងតម្លៃសប្ដាហ៍មុន។

សម្រាប់ព័ត៌មានបន្ថែម៖

លេខទូរស័ព្ទ ៖ (855) 23 216 060

អ៊ីម៉ែល ៖ agrimarketinfo@gmail.com

រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣

​ Administrator​​ | ថ្ងៃ អង្គារ ទី ១៨ ខែ កក្កដា ឆ្នាំ ២០២៣