Khmer | EN

អត្ថប្រយោជន៍ និងរបៀបប្រើប្រព័ន្ធសារជាអក្សរ (SMS)

អត្ថប្រយោជន៍ និងរបៀបប្រើប្រព័ន្ធសារជាអក្សរ (SMS)

នៅទីនេះលោកអ្នកអាចរកបាននូវរាល់ព័ត៌មានទំាងអស់ អំពីរបៀបប្រើប្រាស់សេវាសារអក្សរតាមទូរស័ព្ទ ដើម្បីទទួលបានព័ត៌មានតម្លៃកសិផលប្រចាំថ្ងៃទូទាំងប្រទេស។

សេវាប្រព័ន្ធសារជាអក្សរនេះអាចប្រើ ដើម្បីប្រមូល និងចែកចាយព័ត៌មានតម្លៃលក់ចេញដុំ សម្រាប់ផលិតផល បន្លែ និងផ្លែឈើ ផលិតផលសាច់ និងផលិតផលធញ្ញជាតិ ដែលដាក់លក់ដោយអាជីវករលក់ដុំ នៅក្នុងទីផ្សារចំនួន២៧ នៅទូទាំងប្រទេសកម្ពុជា។

បច្ចុប្បន្ននេះ សេវាសារអក្សរតាមទូរស័ព្ទ អ្នកប្រើប្រាស់ទូទៅ ជាពិសេសកសិករ និងអាជីវករអាចទទួលបានតម្លៃកសិផលរហ័សទាន់ទចិត្ត គ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ដើម្បីសម្រេចបានការងារនេះ អាជីវករលក់ដុំ បន្លែ និងផ្លែឈើ សាច់ និងធញ្ញជាតិ ត្រូវដាក់តម្លៃចូលក្នុងប្រព័ន្ធផ្ទាល់ដោយការបញ្ជូនសារអក្សរតាមទូរស័ព្ទ។ គេអាចរកព័ត៌មានតម្លៃពីប្រព័ន្ធនេះដោយការស្នើសុំតាមសារទូរស័ព្ទ នោះប្រព័ន្ធនឹងតបវិញជាមួយនឹងតម្លៃកសិផលណាមួយដែលត្រូវបានស្នើ។ មានតែអាជីវករលក់ដុំប៉ុណ្ណោះ ដែលអាចដាក់តម្លៃចូលក្នុងប្រព័ន្ធនេះបាន តែនរណាក៏អាចស្នើសុំតម្លៃពីប្រព័ន្ធនេះបានដែរ។

តម្លៃដែលប្រមូលដោយ មន្រ្តីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏មានដាក់បញ្ចូលទៅក្នុងប្រព័ន្ធនេះដែរ តែតម្លៃនេះជាតម្លៃមធ្យមនៅលើទីផ្សារ ហើយត្រូវបានប្រមូល៣ដងក្នុង១សប្តាហ៍ ។ ចំណែកឯតម្លៃដែលបានពីអាជីវករវិញ ត្រូវបានដាក់បញ្ចូលជារៀងរាល់ថ្ងៃ ដែលជាធម្មតាគឺប៉ុន្មានម៉ោងដំបូង ខណៈដែលគាត់ចាប់ផ្តើមលក់ដូរជាប្រចាំថ្ងៃនោះឯង។

ប្រព័ន្ធសារជាអក្សរ អ្នកប្រើប្រាស់អាចទទួលបានព័ត៌មានដូចខាងក្រោម៖

ប្រព័ន្ធសារជាអក្សរនេះ អាចប្រើជាមួយទូរស័ព្ទធម្មតាបានដែរ (មិនមែនស្មាតហ្វូន)។ ជាមួយប្រព័ន្ធសារជាអក្សរនេះ អ្នកប្រើប្រាស់ទទួលបានផលប្រយោជន៍ដូចខាងក្រោមៈ

១. ទទួលបានតម្លៃកសិផលនៅតាមផ្សារលក់ដុំ (បន្លែ សាច់ និងធញ្ញជាតិ)

២. ទទួលបានលេខទូរស័ព្ទអ្នកលក់បោះដុំទូទាំងប្រទេស

៣. បញ្ចូលតម្លៃលក់ដុំ (សម្រាប់តែអ្នកលក់ដុំដែលបានចុះឈ្មោះជាមួយប្រព័ន្ធសារជាអក្សរ ដែលយើងខ្ញុំជាអ្នកចុះឈ្មោះ)

ជំហានទី១ ៖ រកតម្លៃជាមធ្យម នៅលើទីផ្សារ

ដើម្បីរកតម្លៃសម្រាប់កសិផលណាមួយ ពីនៅផ្សារណាមួយ សូមលោកអ្នកធ្វើដូចតទៅនេះ៖

  1. រកមើល កូដសម្រាប់កសិផល និងកូដសម្រាប់ទីផ្សារ (តារាងកូដផលិតផល និងកូដទីផ្សារ) ដែលលោកអ្នកចង់បានព័ត៌មានតម្លៃ។ កូដទំាងអស់នេះមាននៅលើទំព័រកូដសម្រាប់កសិផល និងកូដសម្រាប់ទីផ្សារ ដែលសម្រាប់ប្រើជាមួយសេវាសារអក្សរតាមទូរស័ព្ទ។
  2. ជាឧទាហរណ៍ សូមលើកយកកសិផល “ខាត់ណា” [កូដ:200] និង ផ្សារ “ដើមគ” [កូដ:772]
  3. វាយសារ ដោយដាក់កូដកសិផល បន្ទាប់មក កូដទីផ្សារ ៖ 200772
  4. បញ្ជូនសារទៅកាន់លេខទូរស័ព្ទ៖ ផ្ញើទៅកាន់លេខ 5100 (សែលកាត និងស្មាត) 060 96 5100 (មិត្តហ្វូន)
  5. ទទួលបានការឆ្លើយតប៖

<200 >-772:R3500(T19/P0)  771:R0(T1/P0) 780:R4000(T21/P0)  741:R0(T17/P0) 721:R0(T20/P0) 731:R0(T14/P0) 801:R0(T9/P0) 791:R0(T12/P0)

    សារនេះតបវិញ ជាមួយតម្លៃ នៅឯផ្សារដើមគរ [772] ព្រមទាំងមួយចំនួនទៀតនៅក្បែរគ្នាផងដែរ

ការបកស្រាយសារ៖

200 = ខាត់ណា

772 = ផ្សារដើមគ

R3500 = តម្លៃមធ្យមគឺ ៣៥០០រៀល/គីឡូក្រាម

T19 = មានអាជីវករលក់ខាត់ណា ចំនួន១៩នាក់ នៅផ្សារដើមគ

3 = អាជីវករ ចំនួន៣នាក់ បានបញ្ជូនតម្លៃ មកក្នុងប្រព័ន្ធសម្រាប់ ខាត់ណា

P0 = គ្មានកសិករដំណាំខាត់ណាណាមួយ បានបញ្ជូនតម្លៃ មកក្នុងប្រព័ន្ធនោះទេ

Date:15.04 = កាលបរិច្ឆេទ ដែលតម្លៃត្រូវបានបញ្ជូន មកក្នុងប្រព័ន្ធ គឺ ថ្ងៃទី១៥ ខែមេសា

780 = ផ្សារច្បារអំពៅ

R4000 = តម្លៃមធ្យមគឺ ៤០០០រៀល/គីឡូក្រាម

T8 = មានអាជីវករលក់ខាត់ណា ចំនួន៨នាក់ នៅផ្សារច្បារអំពៅ

6 = អាជីវករ ចំនួន៦នាក់ បានបញ្ជូនតម្លៃ មកក្នុងប្រព័ន្ធសម្រាប់ ខាត់ណា

P0 = គ្មានកសិករដំណាំខាត់ណាណាមួយ បានបញ្ជូនតម្លៃ មកក្នុងប្រព័ន្ធនោះទេ

Date:15.04 = កាលបរិច្ឆេទ ដែលតម្លៃត្រូវបានបញ្ជូន មកក្នុងប្រព័ន្ធ គឺ ថ្ងៃទី១៥ ខែមេសា

(បើប្រើប្រព័ន្ធនេះ លោកអ្នកនឹងឃើញថា លោកអ្នកមិនត្រឹមតែបាន តម្លៃ ពីផ្សារក្បែរនោះតែមួយនោះទេ គឺលោកអ្នកនឹងបានពីផ្សារ ទាំងអស់ដែលនៅក្បែរនោះ!)

ជំហានទី២៖ រកលេខទូរស័ព្ទរបស់អាជីវករ

ពេលដែលទទួលបានតម្លៃសម្រាប់កសិផលណាមួយ ពីផ្សារណាមួយ ពីអាជីវករ សូមលោកអ្នកអនុវត្តដូចតទៅនេះ ៖

ជាឧទាហរណ៍ សូមលើកយកកសិផល “ខាត់ណា” [កូដ:200] និង ផ្សារ “ដើមគ” [កូដ:772]

  1. វាយសារ ដោយប្រើអក្សរ “T” រួចហើយដាក់ កូដកសិផល បន្ទាប់មក កូដទីផ្សារ ៖ T 200772
  2. បញ្ជូនសារ ទៅកាន់លេខទូរស័ព្ទ របស់ប្រព័ន្ធសារអក្សរតាមទូរស័ព្ទ ៖ 5100 (សែលកាតឬស្មាត) ឬ 060 96 5100 (មិត្តហ្វូន)
  3. ទទួលបានការឆ្លើយតប ៖

<200772 >-092230286:Phea:R3500 -012899577:SongTheng2-016998386:Je

ការបកស្រាយសារ ៖

092230286 = លេខទូរស័ព្ទ របស់អាជីវករ

Phea = ឈ្មោះ របស់អាជីវករ

R3500 = តម្លៃចុងក្រោយ របស់អាជីវកររូបហ្នឹង សម្រាប់កសិផលមួយហឹ្នង

Date:15.04 = កាលបរិច្ឆេទ ដែលតម្លៃត្រូវបានបញ្ជូន មកក្នុងប្រព័ន្ធ គឺ ថ្ងៃទី១៥ ខែមេសា

(បើប្រើប្រព័ន្ធនេះ លោកអ្នកនឹងឃើញថា លោកអ្នកនឹងបានតម្លៃ ពី អាជីវករទាំងអស់ ដែលមានបញ្ជូនមកក្នុងប្រព័ន្ធ ក្នុងអំឡុងពីរថ្ងៃ ចុងក្រោយ។ បើលើសពីរយៈពេលពីរថ្ងៃ តម្លៃទាំងនោះនឹងត្រូវចាត់ ទុកជាហួសកាលកំណត់ ហើយនឹងត្រូវលុបចេញពីប្រព័ន្ធ។)

ជំហានទី៣៖ របៀបដាក់តម្លៃលក់ផលិតផលមួយ (សម្រាប់តែអាជីវករ)

សម្រាប់អាជីវករដែលបានចុះឈ្មោះជាមួយនឹងប្រព័ន្ធ អាចដាក់តម្លៃលក់សម្រាប់កសិផលមួយបាន។ ការដាក់តម្លៃនេះអាចធ្វើបានចំពោះតែលេខទូរស័ព្ទ ដែលបានចុះបញ្ជីជាមួយប្រព័ន្ធសេវានេះ ពីមុនមកតែប៉ុណ្ណោះ។ ដោយហេតុថា អាជីវករបានចុះឈ្មោះនៅតាមទីផ្សារ ដូច្នេះមិនចាំបាច់បញ្ជាក់ពីកូដផ្សារនោះទេ នៅពេលដែលដាក់តម្លៃកសិផលណាមួយនោះ។

សូមធ្វើដូចតទៅនេះ ដើម្បីដាក់តម្លៃផលិតផលណាមួយរបស់ខ្លួនទៅក្នុងប្រព័ន្ធ៖

(ជាឧទាហរណ៍ យើងនឹងប្រើផលិតផល “ខាត់ណា” [កូដ:២០០] ដែលយើងចង់លក់ក្នុងតម្លៃ ៣,០០០រៀល)

សូមលោកអ្នកវាយសារ ដោយប្រើ “S” ដែលតំណាងឲ្យម្លៃលក់ ហើយវាយកូដសម្រាប់ផលិតផល និងវាយបន្តដោយតម្លៃដែលលោកអ្នកចង់លក់ផលិតផលនោះ ៖ S2003000

បញ្ជូនសារ ទៅកាន់លេខទូរស័ព្ទ របស់ប្រព័ន្ធសារជាអក្សរតាមទូរស័ព្ទ ៖ 5100 ឬ 060 96 5100

ទទួលបានការឆ្លើយតប: 0000 តម្លៃត្រូវបានកែតាមសំណើរ ៖ [២០០] ៣,០០០រៀល

ការបកស្រាយសារ ៖

0000 តម្លៃត្រូវបានកែតាមសំណើរ ៖ [២០០] ៣,០០០រៀល = លោកអ្នកកែតម្លៃបានសម្រេច ហើយតម្លៃថ្មីគឺ ៣,០០០រៀល

សំគាល់ៈ អ្នកអាចបញ្ចូលតម្លៃលើសពីមួយបាន (រហូតដល់១៥ ផលិតផល)

សារឆ្លើយតប៖

ខាងក្រោមនេះ លោកអ្នកអាចរកបាននូវសារឆ្លើយតប ដែលប្រព័ន្ធអាចនឹងបញ្ជូនទៅលោកអ្នក។

លេខកូដ អត្ថន័យ

0000 តម្លៃដែលលោកអ្នកបញ្ជូន ត្រូវបានដាក់ក្នុងប្រព័ន្ធដោយជោគជ័យ

1111 សារដែលបានផ្ញើ ប្រើប្រាស់លេខកូដមិនត្រឹមត្រូវឡើយ

2222 សារដែលបានផ្ញើ មិនអាចបញ្ជូនដោយអ្នកដែលមិនបានចុះឈ្មោះបានឡើយ

4444 មិនមានពាណិជ្ជករ ឬ ផលិតករ សម្រាប់ផលិតផលនេះឡើយ

5555 មិនមានតម្លៃ សម្រាប់ផលិតផលនេះឡើយ

6666 ទិន្នន័យតម្លៃដែលបានបញ្ជូន មិនត្រឹមត្រូវឡើយ

7777 លេខកូដផលិតផលមិនត្រឹមត្រូវឡើយ